Toyota Prius ជារថយន្ត Hybrid ដែលមានបាតទាប និងមិនអាចបើកបរកាត់ផ្លូវលិចទឹកយ៉ាងក្លាហានដូចរថយន្តដទៃទៀតនោះទេ។ ហាងលក់រថយន្តមួយបានណែនាំថាប្រសិនបើត្រូវបើកបរកាត់ផ្លូវលិចទឹកខ្លាំង អ្នកជិះរថយន្ត Prius ទាំងឡាយត្រូវបិទម៉ាស៊ីនត្រជាក់ដោយខានពុំបាន។
ហាងឈ្មោះ Sokhalin Auto បានណែនាំថាការបិទម៉ាស៊ីនត្រជាក់នេះ ដើម្បីទប់ស្កាត់កុំឲ្យទឹកកខ្វក់ចូលតាមកង្ហាររបស់ម៉ាស៊ីនត្រជាក់ ដែលនាំឲ្យរថយន្តឆ្លងភ្លើងរហូតត្រូវរលត់កណ្ដាលផ្លូវ។ រថយន្ត Prius នេះត្រូវប្រយ័ត្នជាងគេដោយសារវាមានបាតទាប និងជាប្រភេទរថយន្ត Hybrid មានប្រព័ន្ធអគ្គិសនីស្មុគស្មាញ។

ករណីដែលរថយន្តបានរលត់ពេលបើកបរកាត់ទឹកលិច អ្នកជំនាញបានណែនាំថា ហាមដេរ ហាមបញ្ឆេះវាម្ដងទៀត នៅពេលបញ្ឆេះវាម្ដងទៀតម៉ាស៊ីនច្បាស់ជាមានបញ្ហាធ្ងន់ធ្ងរ ដល់ថ្នាក់អាចរើម៉ាស៊ីន ឬ ត្រូវដូរម៉ាស៊ីនចេញតែម្ដង។ ម្ចាស់រថយន្តត្រូវហៅជំនួយ ដូចជាការស្ទូចរថយន្តទៅកាន់យានដ្ឋានដើម្បីឲ្យអ្នកជំនាញធ្វើការ
ត្រួតពិនិត្យ៕
ប្រភព៖ autobodia.com

