1.Skyactiv ជាបច្ចេកវិទ្យាដ៏ទំនើប របស់ក្រុមហ៊ុន Mazda បច្ចេកវិទ្យានេះមានតួនាទីដោយស្វ័យប្រវត្តិ
ក្នុងការជួយឲ្យម៉ាស៊ីនរថយន្តស៊ីប្រេងតិច និង មានថាមពលខ្លាំងក្លា ហើយវាជួយសន្សំប្រេងបានរហូតដល់
១០%។ Skyactiv មានច្រើនប្រភេទដូចជា Skyactiv សំរាប់ម៉ាស៊ីន សាំង និង ម៉ាស៊ូត,
សំរាប់ប្រអប់លេខ និង សំរាប់តួរថយន្ត។
2.SkyActiv សំរាប់ម៉ាសុំីនរថយន្ត៖
SkyActiv G: ត្រូវបានបំពាក់ទៅលើម៉ាសុំីនដែមានទំហំ 2.0L, 1.3L, 2.5L, និង ម៉ាសុំីនទំហំ 1.5L។
វាប្រើប្រព័ន្ធបុំិចព្រួសសាំង ដោយផ្ទាល់ ចូលទៅក្នុងសុំីឡាំងនិមយួៗ ដោយបង្កើតនូវសំពាធត្រឹមតែ 14:1
តែប៉ុណ្ណោះ ជាលទ្ធផលធ្វ់ើម៉ាសុំីន ដែលប្រើបច្ចេកវិទ្យា SkyAtiv G នេះ អាចសន្សំប្រេង និង
បង្កើនថាមពល បានរហូតដល់ ១៥%។
3.SkyActiv D: មានបំពាក់លើម៉ាស៊ីនម៉ាស៊ូត 2.2L ខុសគ្នានិង SkyActiv G
ត្រង់ថាវាបង្កើនថាមពលយ៉ាងខ្លាំងក្លា ពីម៉ាសុំីនដ៏តូច ដែលអាចផ្តល់ថាមពល ១៧៣ សេះ និង កំលាំងរមួល
៣១០ ផោនហ្វីត និងជួយសន្សំប្រេងបាន រហូតដល់ ២០% បើប្រេៀបជាមួយម៉ាស៊ីនម៉ាស៊ូត របស់រថយន្តដ៏ទៃទៀត។
4.SkyActiv សំរាប់ប្រអប់លេខ៖
SkyActiv Drive: មានបំពាក់លើប្រអប់លេខអូតូម៉ាតិច ៦លេខ វាត្រូវបានផ្សំឡើង ពីការបញ្ចូលគ្នា
នូវបច្ចេកវិទ្យាប្រអប់លេខ ចំនួន ៣គឺ ប្រអប់លេខ CVT, Dual Clutch និង ប្រអប់លេខធម្មតា។
ការផ្សំរវាងសមាសភាពទាំបីនេះ បានធ្វេីឲ្យការបើកបរ មានភាពរលូន និង មានសន្ទុះ
ហើយស៊ីប្រេងតិចថែមទៀតផង។
5.SkyActiv សំរាប់តួរថយន្ត និង ឆ្អឹងរថយន្ត៖
SkyActiv Body: ជាបច្ចេកវិទ្យារចនាឡើង ធ្វើឲ្យរថយន្តមានទម្ងន់ ស្រាលជាងមុន
ដើម្បីកាត់បន្ថយការស៊ីសាំង ប៉ុន្តែរក្សារដដែល នូវសុវត្ថិភាព, លំនឹង និង ភាពជឿជាក់ក្នុងការបើកបរ។
តួរបស់រថយន្តម៉ូឌែល SkyActiv Body ឬអាចហៅម្យ៉ាងទៀតថា SkyActiv Platform
ស្រាលជាងតួរថយន្តស៊េរីមុនៗ 8%។
6.SkyActiv Chassis:
Mazda បានកាត់បន្ថយទម្ងន់ នៃគ្រោងឆ្អឹងរថយន្តរហូតដល់ ១០០គីឡូ ជាមួយបចេ្ចកវិទ្យា SkyActiv
Chassis ដែលមានបំពាក់នៅលើ ម៉ូឌែល MX-5 Miata ទម្ងន់កាន់តែស្រាលមានន័យថា
កំលាំងរថយន្តកាន់តែមានសន្ទុះ ដោយមិនចាំបាច់ប្រេើទំហំម៉ាស៊ីនធំជាងមុន។

No comments:
Post a Comment