Thursday, June 27, 2019

គួរ​ទិញ​រថយន្ត​​ពណ៌​អី្វ​ដើម្បី​ឱ្យ​នាំ​លាភ​ដល់​ខ្លួន?

រថយន្ត​មិន​មែន​ត្រឹម​តែ​ជា​​យានជំនិះ ​នៃ​មធ្យោបាយ​ធ្វើ​ដំណើរ​នោះ​ទេ តែ​វា​ក៏​អាច​នាំ​ហុងស៊ុយ​ ដល់​ម្ចាស់​រថយន្ត​ដែរ​ បើ​ទិញ​ត្រឹមត្រូវ​ទៅ​តាម​ថ្ងៃ​កំណើត។ ខាង​ក្រោម​នេះ​ជា​​តម្រា ក្នុង​ការ​ទិញ​រថយន្ត​ដែល​យោង​តាម​តម្រា​ហុង​ស៊ុយ ស៊ឹង ណាំហុង។​

សម្រាប់​អ្នក​កើត​ថ្ងៃ​អាទិត្យ
ពណ៌​ឈាម​ជ្រូក​ ពណ៌​ក្រហម​៖ ជួយ​ឱ្យ​​មាន​អ្នក​គោរព​កោត​ក្រែង។ ពណ៌​ខ្មៅ៖ ជួយ​រឿង​លុយ​កាក់។ ពណ៌​ស៖ ជួយ​ឱ្យ​មាន​សុវត្ថិភាព​ ចៀស​ផុត​ពី​គ្រោះ​ថ្នាក់​ផ្សេងៗ។ ពណ៌​សំបក​មង្ឃុត៖ ជួយ​ចម្រើន​លុយ​កាក់​និង​ទំនុក​ចិត្ត។ ពណ៌​បៃតង៖ មាន​អ្នក​ជួយ​ទំនុក​បម្រុង។ ពណ៌​ដែល​មិន​គួរ​ប្រើ​គឺ​ពណ៌​ផ្ទៃ​មេឃ​និង​ពណ៌​ខៀវ​ទឹក​ប៊ិច​។ រីឯ​ស្លាក​លេខ​រថយន្ត​មិន​គួរ​មាន​លេខ​៣ និង ៦​ទេ។

សម្រាប់​អ្នក​កើត​ថ្ងៃ​ចន្ទ
ពណ៌​ទឹក​ក្រូច​ លឿង​ចាស់​៖ ចម្រើន​ខាង​លុយ​កាក់​ និង ភាព​រឹងប៉ឹង​មាំមួន។ ពណ៌​ខ្មៅ​៖ ជួយ​ឱ្យ​​មាន​សុវត្ថិភាព​ ចៀស​ផុត​ពី​គ្រោះ​ថ្នាក់​ផ្សេងៗ។ ពណ៌​ទឹក​ប៊ិច​ និង ពណ៌​មាស៖ មាន​មេត្តា​ មាន​មន្ត​ស្នេហ៍​ ទទួល​ការ​ទំនុក​បម្រុង ពី​មនុស្ស​ចាស់​ដែល​ធ្វើ​ឱ្យ​មាន​ជោគ​លាភ។ ពណ៌​សម្បក​មង្ឃុត​៖ ជួយ​ចម្រើន​ថាមពល​ឱ្យ​រលូន​ក្នុង​ជីវិត។ ពណ៌​ជម្ពូ​ ឬ ​ផ្កា​ឈូក៖ ជួយ​ឱ្យ​មាន​អ្នក​ទំនុក​បម្រុង។ ពណ៌​ផ្ទៃ​មេឃ៖ ជួយ​ឱ្យ​សម្រេច​ជោគជ័យ​ក្នុង​រឿង​ជីវិត​និង​រឿង​ស្នេហា។ ពណ៌​បៃតង៖ ជួយ​ឱ្យ​មាន​អំណាច​កិត្តិយស​មាន​ឈ្មោះ​បោះ​សម្លេង។ ពណ៌​ដែល​មិន​គួរ​ប្រើ​៖ ពណ៌​ក្រហម។ រី​ឯ​ស្លាក​លេខ​រថយន្ត​មិន​គួរ​មាន​លេខ ១ និង ៥។


សម្រាប់​អ្នក​កើត​ថ្ងៃ​អង្គារ
ពណ៌​ស្វាយ​ចាស់៖ ជួយ​ឱ្យ​មាន​ជោគជ័យ និង បារមី។ ពណ៌​ខ្មៅ៖ ជួយ​ឱ្យ​មាន​អំណាច​ កិត្តិយស​កេរ្តិ៍​ឈ្មោះ​។ ពណ៌​ត្នោត​ ឬ ប្រផេះ៖ ជួយ​ឱ្យ​គេ​ជឿ​ជាក់។ ពណ៌​មាស៖ ជួយ​ឱ្យ​មាន​សុវត្ថិភាព​ផុត​គ្រោះ​ថ្នាក់។ ពណ៌​ស៖ ជួយ​អោយ​មាន​ស្ថិរភាព​ក្នុង​ជីវិត។ ​ពណ៌​បៃតង៖ ជួយ​ឱ្យ​ចាក​ចេញ​ឆ្ងាយ ពី​ឧបសគ្គ។ ពណ៌​ក្រហម​ឬ ពណ៌​ផ្កាឈូក៖ ជួយ​សម្រេច​កិច្ចការងារ​ ព្រោះ​មាន​អ្នក​ចាំ​ជួយ ឧបត្ថម្ភ​គាំទ្រ។ មិន​គួរ​ប្រើ​ពណ៌​ ស ឬ លឿង​ទុំ​ រីឯ​ស្លាក​លេខ​មិន​គួរ​មាន​លេខ​ ១ និង ២។ សម្រាប់​អ្នក​កើត​ថ្ងៃ​ពុធ (​ពី​ម៉ោង ៦:០១ព្រឹក​ ដល់​ ៦:០០​ល្ងាច) ពណ៌​ទឹក​ប៊ិច​ឬ​ផ្ទៃ​មេឃ៖ ជួយ​ឱ្យ​អ្នក​ក្លាយ​ជា​អ្នក​ដែល​គួរ​ឱ្យ​លើក​តម្កើង ឬ​គោរព​រាប់​អាន។ ពណ៌​ស្ករ ឬ មាស៖ ជួយ​បង្កើន​អំណាច​កេរ្តិ៍​ឈ្មោះ។ ពណ៌​ស ឬ លឿង​ខ្ចី​៖ ជួយ​ឱ្យ​ជោគជ័យ​ក្នុង​ជីវិត​ និង ការងារ​ព្រោះ​មាន​អ្នក​ជួយ​ឧបត្ថម្ភ​គាំ​ទ្រ។ ពណ៌​ប្រផេះ​ឬ​ពណ៌​ត្នោត៖ ជួយ​បង្កើន​ភាព​រលូន​ក្នុង​ជីវិត។ ពណ៌​ស្វាយ​ចាស់៖ ជួយ​បង្កើន​ឱ្យ​មាន​ជោគ​វាសនា​ខ្ពស់។ ពណ៌​បៃតង៖ ជួយ​ឱ្យ​មាន​មន្ត​ស្នេហ៍​ មេត្តាធម៌ និង ការ​គួរ​​ឱ្យ​គោរព។ មិន​គួរ​ប្រើ​រថយន្ត​ពណ៌​ ក្រហម និង ផ្កា​ឈូក រី​​ឯ​ស្លាក​លេខ​មិន​គួរ​មាន​លេខ ៣ និង ៨។

អ្នក​កើត​ថ្ងៃ​ពុធ (ពី​ម៉ោង ៦:០០ល្ងាច​ដល់​ ៦:០០​ព្រឹក)  
ពណ៌​ផ្កាឈូក៖ ជួយ​ឱ្យ​មាន​ទំនុក​ចិត្ត។ ពណ៌​ខ្មៅ៖ ជួយ​ឱ្យ​ការងារ​ដំណើរ​ការ​បាន​ល្អ។ ពណ៌​ប្រផេះ​ឬ​ត្នោត ៖ ជួយ​ឱ្យ​មាន​សុវត្ថិភាព​ ចៀស​ផុត​ពី​គ្រោះ​ថ្នាក់​​ផ្សេងៗ។ ពណ៌​ស្វាយ​ចាស់៖ ជួយ​ឱ្យ​សម្រេច​ជោគ​ជ័យ​ក្នុង​ជីវិត និង​ការងារ​ព្រោះ​មាន​អ្នក​ចាំ​គាំ​ទ្រ។ ពណ៌​ខៀវ​ ឬ ផ្ទៃ​មេឃ៖ ជួយ​ឱ្យ​ចាក​ឆ្ងាយ​ពី​គ្រោះ​ថ្នាក់។ ពណ៌​ក្រហម​ ឬ ស្ករ៖ ជួយ​ឱ្យ​មាន​ជោគ​លាភ។ មិន​គួរ​ប្រើ​ពណ៌​ ទឹក​ក្រូច​ ឬ ពណ៌​មាស រី​ឯ​ស្លាក​លេខ​ចៀស​វាង​លេខ ៤ និង ៥។
 
សម្រាប់​អ្នក​កើត​ថ្ងៃ​ព្រហស្បតិ៍
ពណ៌​ស៖ ជួយ​ឱ្យ​អ្នក​ដទៃ​មាន​ទំនុក​ចិត្ត។ ពណ៌​ក្រហម៖ ជួយ​ឱ្យ​មាន​សុវត្ថិភាព​ ចៀស​ផុត​ពី​គ្រោះ​ថ្នាក់​ផ្សេងៗ។ ពណ៌​ត្នោត​ ឬ ប្រផេះ៖ ជួយ​ឱ្យ​ចាក​ឆ្ងាយ​ពី​ឧបសគ្គ សត្រូវ​និង​បញ្ហា​ផ្សេងៗ។ ពណ៌​ផ្ទៃ​មេឃ៖ ជួយ​បង្កើន​ជោគ​លាភ វាសនា​បារមី។ ពណ៌​បៃតង៖ ជួយ​ឱ្យ​សម្រេច​បំណង ព្រោះ​មាន​អ្នក​ជួយ​ឧបត្ថម្ភ​គាំ​ទ្រ។ ពណ៌​ទឹក​ក្រូច​ ឬ មាស៖ ជួយ​ឱ្យ​មាន​សិរី​មង្គល​ក្នុង​ជីវិត។ មិន​គួរ​ប្រើ​ពណ៌​ខ្មៅ ស្វាយ​និង ទឹក​ប៊ិច គួរ​ចៀស​ស្លាក​លេខ​ ដែល​មាន​លេខ ៧ និង ៩។

សម្រាប់​អ្នក​កើត​ថ្ងៃ​សុក្រ
ពណ៌​បៃតង៖ ជួយ​ឱ្យ​អ្នក​ដទៃ​មាន​ទំនុក​ចិត្ត​មក​លើ។ ពណ៌​ក្រហម ឬ មាស៖ ជួយ​ឱ្យ​ការងារ​លូន​ទៅ​មុខ​ល្អ។ ពណ៌​ក្រហម ឬ ផ្កាឈូក៖ ជួយ​ឱ្យ​មាន​សុវត្ថិភាព​ ចៀស​ផុត​ពី​គ្រោះ​ថ្នាក់​ផ្សេងៗ។ ពណ៌​លឿង៖ ជួយ​ឱ្យ​សម្រេច​កិច្ច​ការ​ធំ។ ពណ៌​ខ្មៅ៖ ជួយ​ឱ្យ​រួច​ផុត​ពី​ឧបសគ្គ សត្រូវ និង បញ្ហា​ផ្សេងៗ។ ពណ៌​ស្ករ៖ ជួយ​ឱ្យ​មាន​ជោគលាភ។ ពណ៌​ផ្ទៃ​មេឃ ឬ ខៀវ៖ ជួយ​​ឱ្យ​មាន​លាភ​បារមី​ វាសនា​ល្អ។ មិន​គួរ​ប្រើ​ពណ៌ ត្នោត ប្រផេះ និង ស្វាយ រី​ឯ​ស្លាក​លេខ​ចៀស​ពី​លេខ ៧ និង ៨។  

អ្នក​កើត​ថ្ងៃ​សៅរ៍
ពណ៌​ក្រហម៖ ជួយ​ឱ្យ​អ្នក​ដទៃ​ជឿ​ទុក​ចិត្ត។ ពណ៌​ផ្កាឈូក៖ ជួយ​ឱ្យ​សម្រេច​បំណង ព្រោះ​មាន​អ្នក​ចាំ​ជួយ​ឧបត្ថម្ភ​គាំ​ទ្រ។ ពណ៌​ខៀវ ឬ ផ្ទៃ​មេឃ៖ ជួយ​ឱ្យ​មាន​សុវត្ថិភាព​ ចៀស​ផុត​ពី​គ្រោះ​ថ្នាក់​ផ្សេងៗ។ ពណ៌​មាស​ លឿង៖ ជួយ​ឱ្យ​ចាក​ឆ្ងាយ​ពី​ឧបសគ្គ សត្រូវ​ និង បញ្ហា​ផ្សេងៗ។ ពណ៌​ខ្មៅ​ ស្វាយ​ចាស់៖ ជួយ​ឱ្យ​មាន​ជោគ​​លាភ​មន្ត​ស្នេហ៍ គួរ​ឱ្យ​គោរព។ មិន​គួរ​ប្រើ​ពណ៌ បៃតង ឡើយ ចំណែក​ស្លាក​លេខ​មិន​គួរ​មាន​លេខ ៤​ និង ៦ ឡើយ។
ប្រភព៖​ សប្បាយ

Wednesday, June 26, 2019

ការ​ទស្សន៍​ទាយ​​ហុង​ស៊ុយ​ស្លាក​លេខ យាន​យន្ត​របស់​អ្នក!

មិន​ថា​ជន​ជាតិ​ណា​ទេ​សុទ្ធ​តែ​មាន​ជំនឿ​ជាក់​យ៉ាង​មុត​មាំ ទៅ​លើ​ស្លាក​លេខ​យាន​ជំនិះ របស់​គេ​ជានិច្ច ព្រោះ​គេ​ជឿថា​វា​ពិត​ជា​មាន​ឥទ្ធិ​ពល ក្នុង​ផ្លូវ​អរូបិយ ដែល​ជំរុញ​ឲ្យ​ផ្លូវ​ជីវិត​រកស៊ី របស់​គេ ក្នុងផ្លូវ​រូបិយ អោយ​ស្ថិត​ក្នុង​ស្ថាន​ភាព​បែបណា​មួយ (ល្អ ឬក៏ អាក្រក់) យ៉ាងពិត​ប្រាកដ ។
ក្នុង​នោះ​ផង​ដែរ ជន​ជាតិ​ចិន ខ្មែរ​ និង ថៃ គឺ​មានជំនឿខ្លាំង​ជាង​គេ ចំពោះ​ផលបូក​នៃ​តួ​លេខ​របស់​ស្លាកលេខ​នីមួយៗ​របស់​ពួក​គេ​ ។

ដើម្បី​អាច​ដឹង​ថា​ស្លាក​លេខយានយន្ដ​របស់​អ្នក​មាន​ឥទ្ធិពល​ចំពោះ​ជីវិតអ្នក​យ៉ាង​ណា​នោះ សូមយក​តួ​លេខ​ នៃ​ស្លាក​លេខ​នោះ​មក​​បូក​បញ្ចូល​គ្នា​រហូត​នៅ​សល់​លេខ​មួយ​ខ្ទង់​សម្រាប់​ការទស្សន៍​ទាយ ។ ឧទាហណ៍ ស្លាកលេខ 2CY-6656 = 6+6+5+6 =23 ហើយ​យក​ 2+3=5។

លេខ១- ជាលេខ​មង្គល៖ ដែលនឹង​ផ្តល់​ឲ្យ​មាន​ដំណែង​ខ្ពង់​ខ្ពស់ ព្រម​ទាំង​ទទួល​បាន​ពិភព​ផ្ទាល់​ខ្លួន នៃ​ជីវិត​គ្រួសារ​មិន​ពាក់ព័ន្ធជាមួយ​នរណា​ ធ្វើអ្វី​តែ​ម្នាក់​ឯង​ជាមួយគ្រួសារ និង ទទួល​​បាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ពេញ​ទំហឹង​ពី​គ្រួសារ ។

លេខ២- ជាលេខ​ស្រ្តី៖ ដែល សំដៅដល់ សេចក្ដីសុខ ភាព​សប្បាយរីករាយ មានដៃគូ​ជួយ​ជ្រោម​ជ្រែង នឹង នាំមកនូវ​ភាព​សុខ​ស្រួល មិន​មាន​ការ​ប៉ះ​ទង្វិច​មក​​ឲ្យរថយន្ដ​នេះ ព្រម​ទាំង​ធ្វើ​ឲ្យ​ម្ចាស់​ទៅ​ទី​ជិត​ឆ្ងាយ​មាន​គេ​រាប់​រក​ច្រើន ។

លេខ៣- ជាលេខព្រះ៖ ដែល​សំដៅ​ដល់​ការ​ចាប់​ផ្ដើ​មនូវភាព​​ជោគ​ជ័យ និង​ផល​កម្រៃ​ផ្សេងៗ តែ​អាច​សំដៅ​ដល់​ឧប្បត្តិ​វហេតុ​ផង​ដែរ ក្នុង​ករណី​ម្ចាស់​រថយន្ត​មាន​ចរិក​ក្រអើត​ក្រទម មិនមាន​ធម៌​នៅ​ក្នុង​ខ្លួន ។

លេខ៤- ជាលេខ​អ្នកធំ៖ ដែលសំដៅដល់​ការ​មាន​ក្ដីក្ដាំង ឈ្លោះ​ទាស់​ទែង មាន​បញ្ហាមិន​ល្អ ។ ប៉ុន្តែ អ្នកអាចកែបញ្ហានេះ​បាន ប្រសិន​បើ​ម្ចាស់​យាន​យន្ត​ជា​មនុស្ស​មាន​ព្រះ​ក្នុង​ខ្លួន មានធម៌ត្រឹម​ត្រូវ ចេះគោរព​អ្នក​ដទៃ ហើយ​វា​នឹងជះ​ត្រលប់​មក​វិញ​នូវ​លាភ​សំណាង​ទ្រព្យធន និង កិត្តិ​យស​មិនគួរ​អោយ​ជឿ​ផង​ដែរ។

លេខ៥- ជាលេខ​ជាង៖ ដែលសំដៅ​ដល់​ការ​ជុស​ជុល ការ​ជាប់​គាំង​រឿង​ប្រាក់​កាស ឬក៏​ខូច​ខាត​ ប៉ះទង្វិច​នានា។ ប៉ុន្តែអាច​កែ​បញ្ហា​បាន​ដោយ​យក​ផ្កា​ថ្វាយ​ជំនាង​ឡាន​រាល់​ថ្ងៃកំ​ណើត​របស់​ខ្លួន​ជួយ​ឲ្យរួច​ផុត​គ្រោះថ្នាក់ និង​កាន់​តែសំណាង​ល្អ។

លេខ៦- ជា​លេខ​សច្ចៈ៖ សំដៅដល់​ការ​ដែល​មាន​អ្នក​ជួយ​ជ្រោម​ជ្រែង ផ្ដល់​លុយ​កាក់​ច្រើន មាន​ភាព​ចម្រើន​រុងរឿង​រួចផុត​ពីគ្រោះ​ថ្នាក់​ទាំង​ពួង ទន្ទឹម​នឹង​នោះ នឹង​មាន​លាភ​ចូល​ពី​សំណាក់​ជនដទៃ​ដែល​ចូល​រួម​​ប្រាស្រ័យ​នឹង​យាន​ជំនិះ​នេះ​ផង​ដែរ ។

លេខ៧- ជា​លេខ​ព្រាយ៖ សំដៅ​ដល់​ការ​បាត់បង់​ប្រាក់​ដោយ​សារ​ការ​ធ្វើ​ដំណើរ។ ប៉ុន្តែអាចកែ​ខៃ​បាន​ដោយ​យកផ្កាមក​ថ្វាយ​ព្រះ ឬក៏ជំនាង​នៃ យាន​យន្ត​នោះ នៅរាល់ថ្ងៃកំណើត​របស់អ្នកនឹង​ជួយ​ឲ្យ​មាន​ប្រាក់​កាស​ហូរ​ចូលច្រើនៗ និងរួច​ផុត​ពីគ្រោះថ្នាក់ ។

លេខ៨- ជាលេខទេវត្តា៖ ដែលនេះ​សំដៅ​ដល់​ភាព​រុង​រឿង មាន​ទ្រព្យ​សម្បត្តិ​ច្រើន ទទួល​បានជោគជ័យ​ក្នុង​ការ​ងារ និង​សុខភាព​ល្អបរិបូណ៌ ព្រមទាំង​នាំ​ឲ្យ​ការ​ធ្វើ​ដំណើរ​បាន​សុខ​មង្គល​ជា​ដរាប។

លេខ៩- ជាលេខ​ស្តេច៖ សំដៅ​ដល់​ជោគ​ជ័យ មាន​ភាព ឈាន​ទៅមុខ មាន​សេចក្ដី​សុខ និង មាន​ការ​ទំនុក​បំរុង ព្រមមាន​សុវត្ថិភាព​ល្អ គ្រប់ការ​ធ្វើ​ដំណើរ​ គ្រប់ទិស​ទី៕
 

ស្អាតកប់ Corolla 2019












តោះមកមើលរបៀបបាញ់ថ្នាំ តាមបួរ រថយន្ត ដោយខ្លួនឯង


FERRARI ចេញម៉ូដែល PORTOFINO ជំនួសម៉ូដែល CALIFORNIA

រថយន្ត Ferrari California ចាប់ពីពេលចេញដំបូងមកវាបានដាក់លក់នៅលើទីផ្សាកាលពីឆ្នាំ២០១០មកម្ល៉េះដែលវាមានទម្ងន់ធ្ងន់ជាង Ferrari 599 GTB Fiorano ហើយមានកម្លាំងខ្សោយជាង Ferrari F430 ​ទៅទៀតក៏ប៉ុន្តែក្រោមការបើកសាកល្បងកន្លងមករថយន្តដែលមានម៉ាសុីនខាងមុខមួយនេះពិតជាប្រភេទ Gran Turismo ដែលសាកសមគ្រប់កាលៈទេសៈនៃការបើកបរមែន។
បន្ទាប់មកទៀត Ferrari បានធ្វើការ Update ទៅលើរថយន្តមួយនេះទើបធ្វើឲ្យមានការបង្កើតម៉ូដែលថ្មីមួយទៀតគឺ Ferrari California T ប៉ុន្តែពេលនេះក្រុមហ៊ុន​ Ferrari បានជំនួសម៉ូដែលទាំង២នេះដោយម៉ូដែលថ្មីមួយទៀតគឺ​ Ferrari Portofino។
អ្វីដែលយើងចាប់អារម្មណ៍ដំបូងគេនោះគឺកំពូលរថយន្ត​ Ferrari Portofino មួយនេះមានសភាពកាចជាងម៉ូដែល California និង California T ដែលស្ទាយនិងការរចនារបស់វាគឺវាជារថយន្ត Ferrari ដែលមានស្ទាយតពីដូនតាមក។ នៅខាងមុខវានេះវិញក្រុមហ៊ុន Ferrari បាន Update ម៉ាសុីន Twin-Turbo V8 របស់ម៉ូដែល California T ឲ្យមានកម្លាំងដល់ទៅ៥៩១hp។
ក្រុមហ៊ុន Ferrari បាននិយាយថាម៉ូដែល Portofino នេះអាចបង្កើនល្បឿនពី០ដល់១០០km/hប្រើថេរវេលាត្រឹមតែ ៣.៥វិនាទីតែប៉ុន្នោះហើយវាមានល្បឿនលឿនបំផុតដល់ទៅ៣២០km/h។ រថយន្តនេះមានកន្លែងសម្រាប់មនុស្សដល់ទៅ៤ឯណោះ។
នៅផ្នែកខាងក្នុងវិញវាមានអេក្រង់ទំហំ១០.២អុិញ ចង្កូតថ្មី និងប្រព័ន្ធបញ្ជាកៅអីប្រើប្រាស់អគ្គិសនីទាំង១៨។ រថយន្តជាប្រភេទរថយន្តបើកដំបូលបាន ហើយ Ferrari បាន Upgrade ម៉ាសុីនត្រជាក់ដើម្បីឲ្យអ្នករួមដំណើរមានភាពងាយស្រួលនៅពេលដែលដំបូលរថយន្តនេះបើក។ កំពូលរថយន្តមួយនេះនឹងធ្វើការសម្ពោធនៅខែក្រោយនេះក្នុងព្រឹត្តិការណ៍ Frankfurt auto show ចំពោះតម្លៃពួកយើងមិនទាន់ដឹងច្បាស់នៅឡើយទេប៉ុន្តែអ្នកជំនាញទាយថាវានឹងមានតម្លៃប្រហែល $២០០,០០០ ដូច Ferrari California T ដែរ។
ប្រភព៖ Khmerauto