Wednesday, October 14, 2020

របៀបបើកបររថយន្តប្រភេទ Hybrid ទាបៗ កាត់ផ្លូវលិចទឹកខ្លាំង

 

Toyota Prius ជា​រថយន្ត​ Hybrid ​​​ដែល​មាន​បាត​ទាប​ និង​មិន​អាច​បើកបរ​កាត់​​ផ្លូវ​លិច​ទឹក​យ៉ាង​ក្លាហាន​ដូច​រថយន្ត​ដទៃ​ទៀត​នោះ​ទេ។ ហាង​លក់​រថយន្ត​មួយ​បាន​ណែនាំ​ថា​ប្រសិន​បើ​ត្រូវ​បើកបរ​កាត់​ផ្លូវ​លិច​ទឹក​ខ្លាំង​ អ្នក​ជិះ​រថយន្ត​ Prius ទាំង​ឡាយ​ត្រូវ​បិទ​ម៉ាស៊ីន​ត្រជាក់​​ដោយ​ខាន​ពុំបាន។


ហាង​ឈ្មោះ​ Sokhalin Auto បាន​ណែនាំ​ថា​ការ​បិទ​ម៉ាស៊ីន​ត្រជាក់​នេះ​ ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​ទឹក​កខ្វក់​​​ចូល​តាម​កង្ហារ​របស់​ម៉ាស៊ីន​ត្រជាក់​ ដែល​នាំ​ឲ្យ​រថយន្ត​ឆ្លង​ភ្លើង​រហូត​ត្រូវ​រលត់​កណ្ដាល​ផ្លូវ។ រថយន្ត​ Prius នេះ​ត្រូវ​ប្រយ័ត្ន​ជាង​គេ​ដោយ​សារ​វា​មាន​បាត​ទាប​ និង​ជា​ប្រភេទ​​រថយន្ត​ Hybrid មាន​ប្រព័ន្ធ​អគ្គិសនី​ស្មុគស្មាញ។



​​ករណី​ដែល​រថយន្ត​បាន​រលត់​ពេល​បើកបរ​កាត់​ទឹក​លិច​ អ្នក​ជំនាញ​បាន​ណែនាំ​ថា​ ហាម​ដេរ ហាម​បញ្ឆេះ​វា​ម្ដង​ទៀត​ នៅ​ពេល​បញ្ឆេះ​វា​ម្ដង​ទៀត​​ម៉ាស៊ីន​ច្បាស់​ជា​មាន​បញ្ហា​ធ្ងន់ធ្ងរ​ ដល់​ថ្នាក់​អាច​រើ​ម៉ាស៊ីន​ ឬ ត្រូវ​ដូរ​ម៉ាស៊ីន​​ចេញ​តែ​ម្ដង។ ម្ចាស់​រថយន្ត​ត្រូវ​​ហៅ​ជំនួយ​ ដូច​ជា​​ការ​ស្ទូច​រថយន្ត​ទៅ​កាន់​យានដ្ឋាន​ដើម្បី​​ឲ្យ​អ្នក​ជំនាញ​ធ្វើ​ការ​
ត្រួត​ពិនិត្យ៕​​​​

ប្រភព៖ autobodia.com




No comments:

Post a Comment