រថយន្ត Ferrari California
ចាប់ពីពេលចេញដំបូងមកវាបានដាក់លក់នៅលើទីផ្សាកាលពីឆ្នាំ២០១០មកម្ល៉េះដែលវាមានទម្ងន់ធ្ងន់ជាង
Ferrari 599 GTB Fiorano ហើយមានកម្លាំងខ្សោយជាង Ferrari F430
ទៅទៀតក៏ប៉ុន្តែក្រោមការបើកសាកល្បងកន្លងមករថយន្តដែលមានម៉ាសុីនខាងមុខមួយនេះពិតជាប្រភេទ
Gran Turismo ដែលសាកសមគ្រប់កាលៈទេសៈនៃការបើកបរមែន។
បន្ទាប់មកទៀត Ferrari បានធ្វើការ Update
ទៅលើរថយន្តមួយនេះទើបធ្វើឲ្យមានការបង្កើតម៉ូដែលថ្មីមួយទៀតគឺ Ferrari
California T ប៉ុន្តែពេលនេះក្រុមហ៊ុន Ferrari
បានជំនួសម៉ូដែលទាំង២នេះដោយម៉ូដែលថ្មីមួយទៀតគឺ Ferrari Portofino។
អ្វីដែលយើងចាប់អារម្មណ៍ដំបូងគេនោះគឺកំពូលរថយន្ត Ferrari Portofino
មួយនេះមានសភាពកាចជាងម៉ូដែល California និង California T
ដែលស្ទាយនិងការរចនារបស់វាគឺវាជារថយន្ត Ferrari ដែលមានស្ទាយតពីដូនតាមក។
នៅខាងមុខវានេះវិញក្រុមហ៊ុន Ferrari បាន Update ម៉ាសុីន Twin-Turbo V8
របស់ម៉ូដែល California T ឲ្យមានកម្លាំងដល់ទៅ៥៩១hp។
ក្រុមហ៊ុន Ferrari បាននិយាយថាម៉ូដែល Portofino
នេះអាចបង្កើនល្បឿនពី០ដល់១០០km/hប្រើថេរវេលាត្រឹមតែ
៣.៥វិនាទីតែប៉ុន្នោះហើយវាមានល្បឿនលឿនបំផុតដល់ទៅ៣២០km/h។
រថយន្តនេះមានកន្លែងសម្រាប់មនុស្សដល់ទៅ៤ឯណោះ។
នៅផ្នែកខាងក្នុងវិញវាមានអេក្រង់ទំហំ១០.២អុិញ ចង្កូតថ្មី
និងប្រព័ន្ធបញ្ជាកៅអីប្រើប្រាស់អគ្គិសនីទាំង១៨។
រថយន្តជាប្រភេទរថយន្តបើកដំបូលបាន ហើយ Ferrari បាន Upgrade
ម៉ាសុីនត្រជាក់ដើម្បីឲ្យអ្នករួមដំណើរមានភាពងាយស្រួលនៅពេលដែលដំបូលរថយន្តនេះបើក។
កំពូលរថយន្តមួយនេះនឹងធ្វើការសម្ពោធនៅខែក្រោយនេះក្នុងព្រឹត្តិការណ៍
Frankfurt auto show
ចំពោះតម្លៃពួកយើងមិនទាន់ដឹងច្បាស់នៅឡើយទេប៉ុន្តែអ្នកជំនាញទាយថាវានឹងមានតម្លៃប្រហែល
$២០០,០០០ ដូច Ferrari California T ដែរ។
ប្រភព៖ Khmerauto




No comments:
Post a Comment