Saturday, June 18, 2016
ម៉ូតូអគ្គិសនី គ្មានកែប រាងប្លែក តម្លៃជាង ៥ ពាន់ដុល្លារ
Bel & Bel ជា ប្រភេទ ម៉ូតូ Scooter ដែល ដំណើរ ការ ដោយ ថាមពល អគ្គិសនី ខណៈ ដែល វា មាន រាង ស្រដៀង ម៉ូតូ Vespa ។ ម៉ូតូ នេះ មាន ទម្ងន់ ២៥ គីឡូក្រាម អាច ដឹក ទម្ងន់ បាន ១០០ គីឡូក្រាម និង មាន ល្បឿន អតិបរមា ២០ គីឡូម៉ែត្រ ក្នុង មួយ ម៉ោង ។ ចំពោះ ម៉ាស៊ីន របស់ វា ប្រើ អាគុយ ទំហំ 55V / 450Wh ដែល មាន កម្លាំង 2 x 1350W និង បើកបរ បាន ចម្ងាយ ៣០ គីឡូម៉ែត្រ ពេល មាន ថាមពល ពេញ ហើយ តម្រូវ ឲ្យ បញ្ចូល ថាមពល ម្ដង ៤ ម៉ោង ។ ចំណុច ពិសេស របស់ វា គឺ មាន បំពាក់ មុខងារ ទប់ លំនឹង កុងទ័រ ជា ប្រភេទ ឌីជីថល និង មាន ចង្កៀង ភ្លឺ ច្បាស់ សម្រាប់ សម្រួល ដល់ ការ បើកបរ ហើយ វា មាន តម្លៃ ប្រមាណ ៥ ៣០០ ពាន់ ដុល្លារ (តម្លៃ បរទេស) ៕
ប្រភព;សប្បាយ
Subscribe to:
Post Comments (Atom)





No comments:
Post a Comment