Siri Eyes Free ត្រូវបានបំពាក់លើរថយន្ត Honda Civic និង Fit












ក្រុមហ៊ុន Honda ថ្មីៗនេះបានប្រកាសថា រថយន្ត Honda Civic ស៊េរី ២០១៤ និង Honda Fit ស៊េរី ២០១៥ និងត្រូវបានបំពាក់ប្រព័ន្ធ Siri Eyes Free របស់ក្រុហ៊ុន Apple ដែលអ្នកលបើកបរអាចបញ្ជា ទូរស័ព្ទរបស់ខ្លួនដោយចុចប៊ូតុងនៅលើចង្កូត ដើម្បីចាក់ចំរៀង, ផ្ញើសារ អ៊ីម៉ែល, ទទួលទូរស័ព្ទ ហៅទូរស័ព្ទចេញ និង ប្រើផែនទីនាំផ្លូវជាដើម រាល់កម្មវិធីនៅលើទូរស័ព្ទរបស់អ្នក និងបង្ហាញនៅលើអេក្រង់ LCD រថយន្ត។ Siri Eyes Free អាចប្រើបានជាមួយទូរស័ព្ទ iPhone 5, 5s, និង 5c
មិនត្រឹមតែប៉ុណ្ណឹងទេ ក្រុមហ៊ុនហុងដា ក៏បានបំពាក់បច្ចេកវិទ្យាផ្ទាល់ខ្លួនឈ្មោះ HondaLink ដែលអាចតភ្ជាប់ទៅគ្រប់ម៉ូឌែលស្មាតហ្វូនទាំងអស់ ដូច្នេះលោកអ្នកអាចបង្ហាញ អ្វីដែលនៅក្នុងទូរស័ព្ទ ទៅលើអេក្រង់ LCD ក្នុងរថយន្ត ដែលមានទំហំ ៧អ៊ីង Touch Screen លោកអ្នកអាច ពង្រីក ពង្រួម (Zoom) ដូចនៅលើ Smart Phone ដែរ។
ប្រភពៈ AutoKhmer

No comments:

Post a Comment